1 Timothy 3

1ពាក្យនេះ​គួរ​ឲ្យ​ជឿ​គឺថា​បើ​អ្នកណាចង់​ធ្វើ​ជាអ្នក​មើល​ការ​ខុស​ត្រូវ​អ្នក​នោះ​ចង់ធ្វើការល្អ​ហើយ។ 2ដូច្នេះអ្នក​មើល​ការ​ខុស​ត្រូវត្រូវតែ​ជា​អ្នក​ដែល​ឥត​បន្ទោស​បាន​គឺ​មាន​ប្រពន្ធតែម្នាក់ចេះ​ទប់​ចិត្ដដឹង​ខុស​ត្រូវមាន​កិរិយា​មាយាទ​ល្អចេះ​រាក់​ទាក់ប៉ិន​ប្រសប់​ក្នុង​ការ​បង្រៀន 3មិនចំណូលស្រាមិនឆេវឆាវប៉ុន្ដែ​មាន​ចិត្ដស្លូតបូតមិន​រក​រឿង​ឈ្លោះ​ប្រកែកមិន​ស្រលាញ់​លុយ 4ចេះគ្រប់គ្រងគ្រួសារ​របស់​ខ្លួន​បាន​ល្អ​ទាំង​ឲ្យ​កូនៗចុះចូលដោយការគោរពទាំងស្រុង 5(បើអ្នក​ណា​ម្នាក់មិនចេះគ្រប់គ្រងគ្រួសារ​របស់​ខ្លួនផង​តើ​ឲ្យ​គាត់​មើលថែក្រុមជំនុំ​របស់​ព្រះជាម្ចាស់​បាន​យ៉ាងដូចម្ដេច? ​) 6ហើយអ្នក​មើល​ខុស​ត្រូវ​នោះ​មិន​មែន​ជា​អ្នក​ដែល​ទើប​នឹង​ជឿឡើយក្រែងលោ​អ្នក​នោះ​កើត​មាន​ចិត្ដ​ធំ​ហើយ​ជាប់ទោស​ដូច​អារក្ស​សាតាំង​ដែរ 7អ្នកនោះ​ក៏ត្រូវមានកេរ្ដិ៍ឈ្មោះល្អពីអ្នកដទៃដែរក្រែងលោ​គាត់​ត្រូវ​គេ​ដៀលត្មះ​ហើយធ្លាក់ទៅក្នុងអន្ទាក់របស់​អារក្ស​សាតាំង 8រីឯអ្នកជំនួយ​វិញ​ក៏​ដូច្នោះ​ដែរ​ត្រូវ​តែ​ជា​អ្នក​ដែល​គួរគោរពមិននិយាយ​សំដី​ពីរមិនចំណូលស្រាពេកលោភលន់​ចង់​បាន​ដោយ​ថោកទាបឡើយ 9គាត់ត្រូវ​កាន់តាមអាថ៌កំបាំងរបស់ជំនឿដោយមនសិការបរិសុទ្ធ 10ត្រូវពិសោធ​អ្នក​ទាំងនោះជាមុនសិន​កាល​បើ​ឃើញ​ថា​ជា​អ្នក​ដែល​ឥត​បន្ទោស​បានសឹម​ឲ្យ​អ្នក​ទាំង​នោះ​ធ្វើ​ជា​អ្នកជំនួយ​ចុះ 11រីឯស្រីៗ​វិញ​ក៏​ដូច្នោះ​ដែរ​ត្រូវ​តែ​ជា​អ្នក​ដែល​គួរ​គោរពមិននិយាយ​មួល​បង្កាច់​ផ្ទុយទៅវិញ​ចេះ​ទប់​ចិត្ដ​ហើយ​ស្មោះត្រង់ក្នុងគ្រប់​ការ​ទាំងអស់ 12អ្នកជំនួយ​ត្រូវ​តែ​ជាអ្នក​មាន​ប្រពន្ធតែម្នាក់​ហើយ​គ្រប់គ្រងកូនៗ​និង​គ្រួសារ​របស់​ខ្លួនបានល្អ 13ដ្បិតអ្នកដែលបំពេញ​មុខងារ​ជា​អ្នក​ជំនួយ​បាន​ល្អ​នោះ​នឹង​ទទួលបានចំណាត់ថ្នាក់ល្អ​សម្រាប់​ខ្លួនព្រមទាំង​មាន​សេចក្ដី​ក្លាហានយ៉ាងខ្លាំងនៅក្នុងជំនឿលើ​ព្រះ​គ្រិស្ដយេស៊ូ 14ខ្ញុំសរសេរ​សេចក្ដី​ទាំងនេះ​មក​អ្នក​ទាំង​សង្ឃឹមថា​នឹង​បាន​មកជួបអ្នកនៅពេល​ឆាប់ៗ​នេះ 15ប៉ុន្ដែបើ​ខ្ញុំ​ក្រមក​ក៏​អ្នក​នឹង​ដឹង​អំពី​របៀប​ដែល​ត្រូវប្រព្រឹត្ដក្នុងដំណាក់​របស់​ព្រះជាម្ចាស់ដែលជាក្រុមជំនុំ​របស់​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់​ជា​សសរទ្រូងនិង​ជា​គ្រឹះនៃសេចក្ដីពិត 16ពិតណាស់អាថ៌កំបាំង​នៃ​ការ​គោរព​កោត​ខ្លាច​ព្រះជាម្ចាស់អស្ចារ្យណាស់​គឺ​ព្រះអង្គ​បាន​បង្ហាញ​ខ្លួន​ឲ្យ​គេ​ឃើញនៅក្នុងសាច់ឈាម​ព្រះអង្គ​ត្រូវ​បាន​រាប់​ជា​សុចរិតដោយ​ព្រះ​វិញ្ញាណ​ពួក​ទេវតា​បាន​ឃើញ​ព្រះអង្គ​មាន​គេ​ប្រកាស​អំពី​ព្រះអង្គនៅក្នុងចំណោមសាសន៍ដទៃ​មនុស្ស​នៅក្នុងពិភពលោកជឿ​លើ​ព្រះអង្គ​ហើយ​ព្រះអង្គ​ត្រូវ​បាន​លើក​ឡើង​ទៅក្នុងសិរីរុងរឿង
Copyright information for KhmKCB